Skip to content

Month: April 2017

ជីវិតសាមញ្ញលោកតុង សុប្រាជ្ញ អ្នកវិភាគសង្គមដ៏ស៊ីជម្រៅ

ដកស្រង់អត្ថបទទាំងស្រុងពីទស្សនាវដ្តី ខ្មែរអប្សារា បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ KHMER79.COM (ERROR) ដោយ វិន​ ឈុនហ៊ាត (Full Text) បើ​គេ​​និយាយ​​ដល់​​ឈ្មោះ​​លោក តុង សុប្រាជ្ញ មិន​​ថា​​ពលរដ្ឋ​​សាមញ្ញ​ អ្នក​រត់​​ម៉ូតូ​ឌុប​ មន្រ្តី​​រា​ជ​ការ​ និវត្តន៍ជន​ ​ឬ​​អ្នក​នយោ​បាយ​​​ថ្នាក់​​​ទាប-​ថ្នាក់​​ខ្ពស់​​នោះ​​ឡើយ ​គេ​​តែង​​ស្គាល់​​លោក​​តា​ម​រយៈ​​ស្នាដៃ​​អត្ថ​បទ​​វិភាគ​សង្គម​​ដ៏ស៊ី​​ជម្រៅ​ ដែល​​ចុះផ្សាយ​​នៅ​​​កាសែត​​ភ្នំពេញ​​ប៉ុស្តិ៍​​ជាភាសា​ខ្មែរ​​រៀង​​រាល់​​សប្តាហ៍​។ ស្នាដៃ​​ដែល​​គេ​ចាំ​​បាន​ខ្លះៗ​​របស់​​លោក​​គឺ​​មាន​​ចំណង​​ជើង​​ថា​៖ ​​«​លោក ​សម រង្ស៊ី​​ចង់ដឹក​នាំ​​បក្ស​​តាម​​របៀប​​លោក ​ឡេនីន​ ឬ​ក៏​តាម​​របៀប​​លោក ​ម៉ាន់​​ឌឺឡា?​»​ដែល​​លោក​​ប្រៀប​ធៀប​​អ្នក​​នយោបាយ​​ខ្មែរ​ ទៅ​នឹង​​ក្នុង​​រឿង​​ភា​គ​សម្រាប់​កុមារ​​តុក្កតា​​​​ឆ្មារ​​ និង​​​កណ្តុរ​​(Tom & Jerry)​ ដ៏​ល្បី​​នោះ​​​។ ​សត្វ​​កណ្តុរ​ និង​​ឆ្មា​ តែងតែ​ដាក់​​អន្ទាក់​​ ឬក៏​​ខ្ចី​ដៃ​​គេ​​ប្រើ​​ធ្វើ​បាប​​គ្នា​ម្នាក់​​ម្តង​​។​ កាល​​ណោះ​​លោក ​​សុប្រាជ្ញ​​ហាក់​​ចំអក​​អោយ​​មេដឹក​នាំ​​ដែល​​និរទេស​​ខ្លួន​​មិន​​ហ៊ាន​​ចូល​​ស្រុក​ថា​​​សម្រាប់​​បរិបទ​​ស្រុក​​ខ្មែរ​បច្ចុប្បន្ន​នេះ ​​បើ​​លោក​ ​សម រង្ស៊ី​​ធ្វើ​​តាម​​លោក ​ឡេនីន ​នៅ​​ប្រយុទ្ធ​​ក្រៅ​​​សង្វៀន​ ហាក់​បី​​ដូច​ជា​​ទ្រង់​​យ៉ាប់​​ច្រើន​​ហើយ​​ទៅ​​រក​​ឱកាស​​ធ្វើ​​នាយក​​រដ្ឋ​​មន្ត្រី…​តែ​​ក្រោយ​​ពី​ការ​សរសេរ​​បាន​​បន្តិច​​ស្រាប់​​តែ​ ​​គេឃើញ​​មេបក្ស​​ប្រឆាំង​​វិល​​ត្រឡប់​​ចូល​​ស្រុក​​យ៉ាងគ្រហឺហឺ​វិញ ធ្វើ​​ឲ្យ​​អ្ន​ក​​គាំទ្រ​​លោក​​សាទរ​​ជា​​ខ្លាំង​។​ កន្លងមកលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រតិកម្មចំពោះអត្ថបទវិភាគរបស់លោក តុង សុប្រាជ្ញ​ ថា៖«កាសែតភ្នំពេញប៉ុស្តិ៍​និយាយត្រូវ ចំពោះអត្ថបទដែលថា កម្ពុជា​គួរ​បង្កើត​ក្រម​សីលធម៌​ និង​ស្តង់ដារ​ភាសា​សម្រាប់​​​ថ្នាក់​ដឹក​នាំ​ជាតិ​ថ្លែង​ក្នុង​ទីសាធារណៈ។ កាលណោះ លោក​នាយករដ្ឋមន្ត្រី​ចង់​ឲ្យ​មាន​ច្បាប់​ហ្នឹងតែម្តង។ អត្ថ​បទ​ស្រ​ដៀង​​នេះ​​មួយ​ទៀត​​ដែល​​គេ​ចាំ​​បាន​​នោះ​ គឺ​​សរ​សេរ​ថា៖ ​«យក​លុយ​នៅ​ផ្លូវ​វេងស្រេង តែ​មិន​អភិវឌ្ឍ​ផ្លូវ» ​អត្ថបទ​​នេះ​សំដៅ​​ទៅ​លើ​ផ្លូវ​វេង​​ស្រេង ​ចាប់ពី​​ថ្លឹង​រថយន្ត​​យក​​លុយ​​ចោម​ចៅ​ រហូត​​ដល់​​ចំណុច​​ថ្លឹង​​រថយន្ត​​យក​លុយ​​ច្រមុះ​​ជ្រូក​​បឹង​ក្រពើ​     ជិត​​សាលា    …

Leave a Comment