សារសម្តេចតេជោរ ហ៊ុន សែន ជូនចំពោះយុវវ័យ និងជនរួមជាតិ នៅថ្ងៃនៃក្តីស្រឡាញ់ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩!

TONG SOPRACH POSTED, 11 FEB. 2020

សួស្ដី​ចៅៗ​ក្មួយៗ​ និង​ជនរួម​ជាតិ​ទាំង​ឡាយ!​

ថ្ងៃនេះ​ជាថ្ងៃ ​១០​ កើត​ ខែមាឃ​ ឆ្នាំច​ បើ​និយាយ​ជាថ្ងៃ​តាម​ចន្ទគតិ​បែបនេះ​ ប្រហែល​ជា​គ្មាន​ក្មួយៗ​ ចៅៗ​ ណា​ចាប់​អារម្មណ៍​ទេ​មើល​ទៅ​ តែ​បើ​និយាយថា​ជា​ថ្ងៃ១៤​កុម្ភៈ​ ប្រហែល​ជាមាន​អ្នកចាប់​អារម្មណ៍​ច្រើន​ អ្នកខ្លះ​ប្រហែលជា​បាន​រៀបចំ​ផែនការ​រួចរាល់​ហើយផង​ក៏មិន​ដឹង​។

ថ្ងៃនេះ​តាមិន​ចង់​និយាយពី​រឿង​នយោបាយ​អីទេ​ គ្រាន់តែ​ចង់និយាយ​ទៅកាន់ចៅៗ​ដែល​ទើប​ពេញ​វ័យ​។​  ចៅៗ​សុទ្ធតែ​ដឹងហើយ​ថា​អ្វី​ដែល​គួរធ្វើ ​និង​អ្វីដែល​មិន​គួរធ្វើ​ ជាពិសេស​នៅ​ថ្ងៃ​ទិវា​នៃ​ក្តីស្រលាញ់​នេះ​តែម្តង​ ។  តា​និយាយ​នេះ​ មិនមែន​ចង់​ជ្រៀតជ្រែក​ចូល​កិច្ចការ​យុវវ័យ​នោះទេ​ តែ​ការប្រព្រឹត្ត​ខុស​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ក៏​មិនមែន​ជាកិច្ចការ​យុវជន​យុវនារី​ដែរ​។

តា​មកដល់​អាយុ​ប៉ុណ្ណេះ​ តាក៏​ធ្លាប់ឆ្លង​កាត់​ជីវិត​យុវវ័យ​ដែរ​ តាដឹងថា​ អារម្មណ៍​រំភើប​ពេល​ជួប​អ្នក​ដែល​ខ្លួន​ស្រលាញ់​វា​យ៉ាង​ដូចម្តេច។  នៅ​ក្នុង​សម័យ​យុវវ័យ​របស់​តា ​និង​យាយ​ ទោះពេលនោះ​យើង​ស្ថិត​ក្នុង​សម័យ​សង្គ្រាម​តស៊ូ​ ទោះជា​ពួកយើង​ស្រលាញ់គ្នា​យ៉ាងណា​ ក៏ពួក​យើង​នៅតែ​គោរព​គ្នា​ រក្សា​ប្រពៃណី​ តស៊ូ​ជាមួយគ្នា​រហូត​ដល់​ក្លាយ​ជាប្តីប្រពន្ធ​ដែល​ទទួល​ស្គាល់​ដោយ​សង្គម​។

តា​បាន​អាន​អត្ថបទ​របស់​អ្នក​ស្រាវជ្រាវ​សង្គមម្នាក់​ដែល​គេបាន​កត់​សម្គាល់​ថាចៅៗ​យុវវ័យ​ឥឡូវ​ហាក់​ដូចជា​មាន​ភាពចាស់​ទុំច្រើន​ បើ​ប្រៀបធៀប​មើល​ពី​ឥរិយាបទ​ឆ្នាំមុនៗ​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ​។  ចៅៗ​ភាគច្រើន​ចេះ​គិតគូរ​ហើយ​មិន​ប្រព្រឹត្ត​អ្វី​ដែល​ផ្ទុយ​នឹង​ប្រពៃណី​ខ្មែរ​ឡើយ​។​ ការសិក្សា​នេះ​ធ្វើឱ្យ​តា​សប្បាយ​ចិត្ត ។​  ជាការពិត​ តា​តែងតែ​ចង់ឃើញ​ក្មួយៗ​ចៅៗ​កម្មករ​ កម្មការិនី​មាន​កូន​ពូន​ជា​ចៅ​ដោយ​សុភមង្គល​ ហើយ​សុភមង្គល​ត្រូវ​តែ​កើតចេញ​ពីការរៀប​ចំ​គ្រួសារ​មួយ​ត្រឹមត្រូវ​តាមច្បាប់​ និង​ទំនៀម​ទម្លាប់​ ប្រពៃណី​ខ្មែរ​  អំពើ​ផ្សេងពីនេះ​ នឹង​មិន​នាំ​មក​នូវ​សុភមង្គល​ឡើយ ​ទាំង​ខាង​ចៅស្រី​ក៏​ដូច​ជាខាង​ចៅប្រុស​។

សូម​ចៅៗ​ បង្ហាញ​នូវ​ការស្រលាញ់​ដោយ​ក្តីគោរព​ក្នុងថ្ងៃ​១៤​កុម្ភៈ​នេះ​។

 

ហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩

ហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩

 

លិខិតសរសើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោក តុង សុប្រាជ្ញ អ្នកស្រាវជ្រាវសុខភាពសាធារណៈ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១០
លិខិតសរសើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោក តុង សុប្រាជ្ញ អ្នកស្រាវជ្រាវសុខភាពសាធារណៈ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១០